• x
  • a
  • sa
    sa
  • a

វិ​ស័យ​ធន​ធាន​ទឹក​

ប្រ​​ទេស​​កម្ពុជា​​ងាយ​​រង​​គ្រោះ​​ពី​​ផល​​ប៉ះ​​ពាល់​​ការ​​ប្រែ​ប្រួល​​អា​​កាស​​ធាតុ ដោយ​​សារ​​ភាព​​ពឹង​​ផ្អែក​​លើ វិស័យ​​សេដ្ឋ​​កិច្ច​​ដែល​​អា​​ស្រ័យ​​លើ​​អា​​កាស​​ធាតុ និង​​សមត្ថ​ភាព​​បន្សុំា​​នៅ​​មាន​​កម្រិត​​ទាប​​នៅ​​ឡើយ​​របស់​​ប្រ​​ជា​​ជន​​។ ទន្លេ​​មេ​គង្គ​ និង​​ដៃ​​ទន្លេ អា​កាស​​ធាតុ​​បាន​​ផ្លាស់​​ប្តូរ​​នាំ​​ឱ្យ​រ​បប​​លំ​ហូរ​​ជល​​សាស្ត​្រ​​តាម​​រដូវ​​កាល ​ពេល​វេ​លា និង​រយៈ​ពេល ដែល​ទាំង​នេះ​ប៉ះ​ពាល់​ដល់​ផលិត​ភាព​សេដ្ឋ​កិច្ច​ប្រព័ន្ធ​អេកូឡូ​ស៊ី​ដី​សើម​ដូច​ជា​ទន្លេ​សាប និង​ការ​នេ​សាទ ដែល​ជា​ប្រ​ភព​សម្រាប់​ជីវ​ភាព​រស់​នៅ​។ ការ​កើន​ឡើង​នៃ​ការ​ប្រែ​ប្រួល​របប​ទឹក​ភ្លៀង​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ទឹក​នៅ​លើ​ផ្ទៃ​ដី និង​ក្រោម​ដីរួ​ម​មាន​ការ​ផ្គត់ផ្គង់​ទឹក ការ​ការ​ពារ​ទឹក​ជំ​នន់ និង​ប្រព័ន្ធ​ស្រោច​ស្រព​។ ព័ត៌​មាន​ឱ្យ​កាន់​តែ​ជឿ​ជាក់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​លើ​ជល​សាស្ត្រ ការ​បង្កើន​ភាព​ធន់ ​និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធពាក់​ព័ន្ធ​ទឹក​ដែល​មាន​លក្ខណៈ​បៃ​តង ព្រម​ទាំង​ការ​បង្កើន​ការ​អប់​រំ និង​ការ​ចូល​រួម​គ្រប់​គ្រង​ធន​ធាន​ទឹក​ពី​ថ្នាក់​សហគមន៍​ដល់​ថ្នាក់​ជាតិ គឺ​ជា​យុទ្ធ​សាស្ត្រ​គន្លឹះ​ដើម្បី​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​។