• រាជ​រដ្ឋាភិបាល​កម្ពុជា និង​ដៃ​គូអភិវឌ្ឍន៍​សហការ​គ្នា​បង្កើន​ភាពធន់​នឹង​អាកាស​ធាតុ​ជាមួយ​គ្រោះ​រាំង​ស្ងួត

    ​នៅ​ចុង​ឆ្នាំ​២០១៥  កម្ពុជា​ប្រឈម​គ្រោះ​រាំង​ស្ងួត​ដែល​មាន​រយៈ​ពេល​អូស​បន្លាយ​។   គ្រោះ​រាំង​ស្ងួត​បាន​ប៉ះ​ពាល់​ដល់​​ប្រជាជនរាប់​សែនគ្រួសារ​នៅ​ទូទាំង​ប្រទេស។  កសិករ​មិន​អាច​សូម្បី​តែ​ប្រមូល​ផល​ដំណាំ​តិច​តួច​នៅ​លើ​ផ្ទៃ​ដី​ដែល​រាំង​ស្ងួត​របស់​ពួក​គាត់​ទេ។   ស្រ្តី​នៅ​តាម​ជន​បទ​ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ដើម្បី​ធ្វើ​ដំណើរ​ស្វែង​រក​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ​​ និង​សត្វ​ចិញ្ចឹម​។

    ​ក្រោម​ការ​ដឹក​នាំ​ឈ្លាស​វៃ និង​គតិ​បណ្ឌិត​របស់   សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ប្រកាស​ឱ្យ​ធ្វើ​អន្តរាគមន៍​បន្ទាន់​ជួយ​ដល់​កសិករ​ដែល​រង​គ្រោះ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នៅ​ទូទាំង​ប្រទេស។ បន្ថែម​ពីនេះ អាជ្ញាធរ​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​បាន​ខិតខំ​ប្រឹង​ប្រែង​អស់​លទ្ធភាព​ចែក​ចាយ​ទឹក​ដល់​សហគមន៍​ដែល​ទទួល​រងគ្រោះ​ពិសេស​ស្ត្រី និង​កុមារ។ ការ​ស្តារ​អាង​ទឹក ការ​ជួស​ជុល​អណ្តូង​ទឹក ការ​ជីក​ស្រះ​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​បាន​អនុវត្ត​ជា​ជំហាន​ៗ​ដើម្បី​ជៀស​វាង​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​ពេល​ជួប​គ្រោះ​រាំង​ស្ងួត​។

    ទន្ទឹម​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុងដោះ​ស្រាយ​ឆ្លើយ​តប​នឹង​ស្ថានភាព​បន្ទាន់​នេះ ក្រោយ​ធ្វើ​ការ​ជាមួយ​ដៃគូអភិវឌ្ឍន៍​ដើម្បី​ចាត់វិធាន​ការ​បង្កើន​ភាពធន់​នឹង​អាកាសធាតុ​ទៅ​នឹងគ្រោះ​រាំង​ស្ងួត និង​ហា​និ​ភ័យ​អា​កាស​ធាតុ​។ កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ (SPCR)ដែល​គំា​ទ្រ​ដោយ​មូល​និធិវិ​និយោគ​អាកាស​ធាតុ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី កំពុង​គាំ​ទ្រ​ទាំងប​ច្ចេកទេស និង​ហិរញ្ញ​វត្ថុ ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។ កម្មវិធី ​SPCR​ មាន​គម្រោង​វិនិយោគ​ចំនួន​៩​ដែល​នឹង​ពង្រឹង​ទាំង​អន្តរាគមន៍​ទន់ និង​អន្តរាគមន៍​រឹង​នូវ​ភាព​ធន់​នឹង​អា​កាស​ធាតុ​ក្នុង​វិស័យ​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​កម្ពុជា​ដែល​ងាយ​រង​គ្រោះ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ រួម​មាន​កសិកម្ម ការ​គ្រប់​គ្រង​ធន​ធាន​ទឹក ការ​អភិវឌ្ឍ​ទីក្រុង និង​ការ​ដឹក​ជញ្ជូន​។

    នៅ​ក្នុង​វិស័យ​ធន​ធាន​ទឹក គម្រោង​បង្កើន​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ទឹក​ជំនន់ និង​រាំង​ស្ងួត​ក្នុង​ខេត្ត​ពោធិ៍​សាត់ កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​កាត់​បន្ថយ និង​គ្រប់គ្រង​ហានិភ័យ​គ្រោះ​ទឹក​ជំនន់ និង​រាំង​ស្ងួត​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​គម្រោង​នេះកំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព និង​កា​រ​ត្រៀម​បង្ការ​ដើម្បី​គ្រប់​គ្រង និង​កាត់​បន្ថយ​ផលប៉ះ​ពាល់​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ដូច​ដែល​ប្រទេសកម្ពុជា​យើង​កំពុង​ប្រឈម​។ វិធាន​ការណ៍នា​នា​រួ​ម​មាន​បង្កើន​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌​មាន​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ក្នុង​តំបន់ ការ​រៀប​ចំ​លក្ខខណ្ឌ​សម្រាប់​ជួយ​ដល់​ការ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​និង​រាំង​ស្ងួត​  ធ្វើ​ឱ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រង​ទឹក​បាន​ប្រសើរ​ឡើង។ វិធានការណ៍​ទាំង​នេះ នឹង​ជួយ​ពង្រឹង​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ព្យាករណ៍​ទឹក​ជំនន់ និង​បង្កើន​សមត្ថភាព​សហគមន៍​លើ​ការ​គ្រប់​គ្រង​ហា​និ​ភ័យ​គ្រោះ​មហន្ត​រាយ។<​/p>

    ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ធន់​នឹង​អាកាស​ធាតុ ដែល​មាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដោយ​សហការ​ជា​មួយ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​កំពុង​អនុវត្តការ​ផ្តួច​ផ្តើម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ធន់​នឹង​អា​កាស​ធាតុ​ក្នុង​ខេត្ត​កំពង់​ចាម និង​ត្បូង​ឃ្មុំ។ គម្រោង​នេះ គឺ​បង្កើន​ជីវភាព​រស់​នៅ​ដែល​ធន់​នឹង​អាកាស​ធាតុ ពិសេស​ក្រុម​ដែល​ងាយរង​គ្រោះ​ដោយ​ដាក់​បញ្ចូល​ការ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់ និង​រាំង​ស្ងួតទៅ​ក្នុង​ការអភិវឌ្ឍ​ផ្លូវ​ជន​បទ និង​ការ​ស្តារ​អាង​ស្តុក​ទឹក​ខ្នាត​តូច។ គម្រោង​នេះ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​ទឹក​ជំនន់ និង​ការ​បង្ហូរ​ទឹក​ដែល​ឆ្លង​កាត់​ផ្លូវ​សម្រាប់​សហគមន៍​កំឡុង​ពេល​រដូវ​ទឹក​ជំនន់​ទន្លេ​មេគង្គ។ ជា​លទ្ធ​ផល ស្ត្រី និង​បុរស​ដែល​រស់​នៅ​ក្នុង​សហគមន៍​លិច​ទឹក នឹង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​បាន​គ្រប់រដូវ​កាល​ទៅកាន់​ទីផ្សារ និង​សេវាផ្សេងៗ​ដែល​ពួក​គាត់​ត្រូវ​ការ។​

    ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ក៏ពាក់ព័ន្ធ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ផង​ដែរ។ ស្ថិត​នៅ​ក្រោម​គម្រោង​នា​នា​ដូ​ច​ជា​ផ្លូវ​ធន់​នឹង​អាកាសធាតុ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ធន់​នឹង​ទឹក​ជំនន់ គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​របៀង​ខាង​ត្បូង​នៃ​គម្រោង​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដែល​លើ​ក្រុង​ប៉ោយប៉ែត ក្រុង​បាត់​ដំបង ក្រុង​បាវិត និង​អ្នក​លឿង និង​កំពុង​ធ្វើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធន់​នឹង​អា​កាស​ធាតុ​ដើម្បី​ធ្វើ​ឱ្យ​ប្រ​សើរឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី​ក្រុង និង​បង្កើន​ភាព​ធន់​នឹង​អាកាស​ធាតុ​តាម​រយៈ​ការ​គ្រប់គ្រង​សំណល់​រាវ និង​រឹង ការ​ការ​ពារ​ច្រាំង​ទន្លេ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​គ្រប់​គ្រង​ទឹក​ជំនន់ និង​ប្រព័ន្ធ​បង្ហូរ​ទឹក ព្រម​ទាំង​ការ​រៀប​ចំ​បទ​ដ្ឋាន​ជើង​ទេ​រផ្លូ​វ និង​ការ​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ដើម្បី​កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ជា​មួយ​វិធីសាស្ត្រ​វិស្វកម្ម​បៃ​តង​។

    ​ក្រសួង​កសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ ក៏​កំ​ពុ​ងចាត់​វិធាន​ការ​សម្រាប់​ការ​បន្សុំា​តាម​រយៈ​ការ​បង្កើន​ភាព​ធន់​ហេដ្ឋា​រចនា​សម្ព័ន្ធ​កសិកម្ម និង​ការ​បន្សុំា​ផ្តោត​លើ​មុខ​ជំនួញ ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ធន់​នឹង​អាកាស​ធាតុ។ គម្រោង​នេះ គឺ​ការ​បង្កើន​ផលិតកម្ម​គុណ​ភាព​ស្រូវ​នៅ​កម្ពុជា​ស្រប​នឹង​ការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ។ លទ្ធ​ផល​សំខាន់ៗ​មួ​យចំនួន​រួម​មាន​៖ តំបន់​ប្រើ​ប្រាស់​ដីក​សិកម្ម​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​  ហេដ្ឋារចនា​សម្ព័ន្ធ​សង្វាក់​ផលិតកម្ម​ស្រូវ​ធន់​នឹង​អាកាស​ធាតុ​កាន់​តែ​ប្រសើរ​ឡើង​​  បង្កើន​សេវាគាំ​ទ្រ​សង្វាក់​ផលិតកម្ម​ស្រូវ​ដើម្បី​បង្កើន​គុណ​ភាព​ស្រូវ​កម្ពុជា​​   ច្បាប់ ​និងបទ​បញ្ញតិ្ត​​បរិស្ថាន​ ត្រូវ​បាន​បង្កើត​ដើម្បី​សម្រប​សម្រួល​ពាណិជ្ជ​កម្ម​ស្រូវ​ដែល​ធន់​នឹង​អាកាស​ធាតុ។ គម្រោង​ក៏​នឹង​សាកល្បង​ការ​ធានា​ដល់​ការ​ដំាដំណាំ​ទៅតាម​អាកាស​ធាតុ។​​

    ​ស្ថិត​ក្រោម​ការ​អន្តរាគមន៍​ទាំង​នេះ ក្រ​សួង​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយដៃ​គូពាក់​ព័ន្ធតាម​ខេត្ត ព្រម​ទាំង​សហគមន៍ និង​សង្គម​ស៊ី​វិល ដើម្បី​រៀប​ចំផែន​ការអ​ភិវឌ្ឍន៍​ធន់​នឹង​អាកាសធាតុ​សម្រាប់​រយៈ​ពេល​យូរ​អង្វែង។ កសិករ​កម្ពុជា​នឹង​ត្រូវប្រឈម​គ្រោះ​រាំង​ស្ងួត​​ទៀត​នាពេល​អនា​គត។ ប៉ុន្តែ​វិធាន​ការ​ទាំង​នេះ​ត្រូវ​បាន​ត្រៀម​បង្ការ​ដើម្បី​ប​​ង្កើន​សមត្ថ​ភាព​រាជ​រដ្ឋា​ភិបាល និង​ស​​ហគមន៍​អាច​គ្រប់​គ្រង​ហា​និ​ភ័យ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​លើ​ជីវ​ភាព​រស់​នៅ និង​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​។<​/p>​ អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​