• ការ​ចាប់​ផ្តើម​យន្តការ​គាំ​ទ្រ​សង្គម​ស៊ីវិល​ដើម្បី​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​សហគមន៍​

    គម្រោង​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាស​ធាតុ​ទៅ​ក្នុងការ​រៀបចំផែន​ការ​អភិវឌ្ឍន៍ដែល អង្គការភ្លែន​អន្តរ​ជាតិ​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) កំពុង​អនុវត្ត​ផ្នែក​យន្តការ​គាំ​ទ្រសង្គម​ស៊ីវិល​ក្រោម​កញ្ចប់​ទី​២ ដោយ​បាន​ជ្រើស​រើស​ជាផ្លូវ​ការ​ស្រប​តាម​នីតិ​វិធី​របស់​ADB។ ជាលទ្ធ​ផល អង្គ​ការ​សង្គមស៊ីវិល​ចំនួន​១៩​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ខ្នាត​តូច​សម្រាប់​អនុវត្ត សកម្ម​ភាពបន្សុំា​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​សហគមន៍ ។ លទ្ធ​ផលនៃ​ការ​ជ្រើស​រើស​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គ​ការ​មិន​មែនរដ្ឋាភិបាល និង ភ្នាក់​ងារ​អនុវត្ត​កម្មវិធី​យុទ្ធសាស្រ្ត​សម្រាប់​ភាព​ធន់នឹង​អាកាស​ធាតុ (SPCR) ។

    តាម​រយៈ​ជំនួយ​បច្ចេក​ទេស​អង្គការ​ភ្លែន​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា៖ បន្ទាប់​ពី​បាន​ទទួល​កម្មវិធីបណ្តុះបណ្តាល​​ពី​អង្គការ​ភ្លែន​អន្តរ​ជាតិ​ដូច​ជា ការ​សិក្សា​ប៉ាន់​ប្រមាណ​កាត់​បន្ថយ​ភាព​ងាយរងគ្រោះ​(VRA) ការ​កសាង និង​រៀច​ចំសំណើ​គម្រោង បទ​ពិសោធន៍​នា​នា​ពី​ការ​បន្សុំា​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុរួច​មក អង្គ​ការ សង្គម​ស៊ីវិល​ចំនួន​១៩​ត្រូវ​បាន​ជ្រើសរើស​​ចេញ​ពី​ការ​ចម្រាញ់​ក្នុង​ចំណោម​អង្គការ​ដែល​បាន​ដាក់​សំណើ​ចំនួន​៣៣ ។ គម្រោង​ការ​បញ្ជ្រាប​ភាព​ធ​​ន់​នឹង អាកាសធាតុ​ទៅ​ក្នុង​ការ​រៀបចំផែនការ​អភិវឌ្ឍន៍ នឹង​ត្រូវ​បាន​ផ្តល់ហិញ្ញប្បទាន​សរុប​ចំនួន ១​​ ៤០០ ០០០ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​អង្គការ​ទាំង១៩​នោះ​ដើម្បី អនុវត្ត​សកម្មភាព​គម្រោង​បន្សុំា​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យគ្រោះ​មហន្តរាយ ។ គម្រោង​ទាំងនោះ​មាន​គោលដៅ​ជារួមគឺ បង្កើន​សុវត្ថិភាព និង​ភាព​ធន់​របស់​ស​ហគមន៍ ជា​ពិសេស​ធ្វើយ៉ាង​ណា​ឱ្យ ស្រ្តី បុរស កុមារា កុមារី ដែល​អាច​ចូល​រួមយ៉ាង​សកម្មក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ទាំង​ឡាយដែល​កើត​ពី​ការប្រែប្រួល​អាកាសធាតុ​។  គម្រោង​ទាំង​អស់ដែល​បាន​ស្នើ​ឡើង​គឺ​ជា​ចំបង​ផ្តល់នូវ​ផលប្រយោជន៍​ដល់​អ្នក​ដែល​ងាយរងគ្រោះ​ចំនួន​១១២,៦០៧ ឬស្មើនឹង ២១,០៣៥​គ្រួសារ ដែល​ស្ថិត នៅ​ក្នុង​ទីក្រុង និងខេត្ត​ទាំង​១៧ ។ គម្រោង​ទាំង​នោះផ្តោត​លើ​តំបន់​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា​ដូចជា តំបន់​ទីក្រុង តំបន់​ទឹក​ជំនន់ តំបន់​ឆ្នេរ និង​តំបន់ខ្ពង់រាប​ជា​ដើម ហើយ​ក៏នឹង​ឆ្លើយ​តបតម្រូវ​ការ​ផ្សេងៗ​គ្នា​នៃ​ក្រុម​ដែល​ងាយរងគ្រោះ​ដូចជា កសិករ​ក្រីក្រ ជន​ក្រីក្រនៅ​ទី​ក្រុង ស្រ្តី កុមារ ជនជាតិដើម​ភាគ​តិច ។ល។  គម្រោង​ទាំង​នោះ​ក៏បាន​គ្របដណ្តប់​លើវិស័យ​ចម្បងៗ​ដូចជា កសិកម្ម ការផ្គត់ផ្គង់​ទឹក ហេដ្ឋា​រចនាសម្ព័ន្ធ ការ​គ្រប់គ្រងធន​ធានធម្មជាតិ ការអប់រំ សុខភាព និង​អនាម័យ​ជា​ដើម​ ។​

    ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពីមូនិធិវិនិយោគ​អាកាស​ធាតុ និង ធនាគារអភិវឌ្ឍន៍​អាស៊ី និង សហការ​ជាមួយ​គម្រោងវិនិយោគក្រោម​កម្មវិធីSPCR ដែល​សម្របសម្រួល​ដោយ​អគ្គលេខាធិការ​ដ្ឋានក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព អង្គការ​ភ្លែនអន្តរ​ជាតិ នឹង​ផ្តល់ការ​គំាទ្រ​ផ្នែក​បច្ចេក​ទេស និង​ការ​កសាង​សមត្ថភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ដើម្បី អនុវត្ត​សកម្មភាព​បន្សុំា​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​ការ​កាត់​បន្ថយ​ហានិភ័យគ្រោះ​មហន្តរាយ​នៅ​តាមសហគមន៍ ។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​