• ឯកសារថ្មី៖ ការ​ពិនិត្យ​មើល​ឧបករណ៍​ជ្រើស​រើស​ហា​និភ័យ​អា​កាស​ធាតុ​ដែល​មាន​ស្រាប់​តាម​វិស័យ​នៃ​ប្រទេស​កម្ពុជា​

    ក្រុម​ការ​ងារ​មជ្ឈ​មណ្ឌល​អន្តរជាតិ​សម្រាប់ការ​គ្រប់​គ្រង​បរិស្ថាន នៅ​ក្រោម​គម្រោងការ​បញ្ជ្រាប​ភាពធន់​នឹង​អាកាសធាតុ​ទៅ​ក្នុងការ​រៀប​ចំផែន​ការអភិវឌ្ឍន៍ នា​ពេល​ថ្មីៗ​នេះ បាន​ចង​ក្រង​ឯក​សារ​ “ការពិនិត្យ​មើល​ឧបករណ៍​ជ្រើស​រើស​ហានិភ័យ​អាកាស​ធាតុ​ដែល​មាន​ស្រាប់​តាម​វិស័យ​នៅ​កម្ពុជា” ។​ ឯកសារ​នេះ​ពិពណ៌នា​ពី​ឧបករណ៍​ដែល​មាន​ស្រាប់ និង​វាយ​តម្លៃ​ពីភាព​សម​ស្រប​ត្រឹម​ត្រូវ ហើយ​នេះ ក៏ស្នើឱ្យ​មាន​ឧបករណ៍​ជ្រើស​រើស​ហានិភ័យ​អាកាសធាតុ​ថ្មី​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​។

    ឯកសារ​បាន​កំណត់​នូវ​ឧបករណ៍​ជ្រើស​រើសហានិភ័យ​អាកាស​ធាតុដែល​សមស្រប​ត្រឹម​ត្រូវ​សម្រាប់​គម្រោង​ផ្សេងៗ​ដែល​រៀបចំដោយ​ក្រសួង​សំខាន់ៗសម្រាប់​កម្មវិធីយុទ្ធសាស្ត្រ​សម្រាប់ភាពធន់នឹង​អាកាសធាតុ​ ដូច​ជាក្រសួង​ធនធានទឹក និង​ឧតុនិយម (ធនធានទឹក) ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (កសិកម្ម) ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន (ផ្លូវជាតិ និងផ្លូវខេត្ត និង​ហេដ្ឋា​រចនា​សម្ព័ន្ធទីក្រុង) និងក្រសួង​អភិវឌ្ឍន៍​ជនបទ​ (ផ្លូវជនបទ និង​ហេដ្ឋារចនា​សម្ព័ន្ធ)។ ឯក​សារនេះ​នឹង​បំពេញ​បន្ថែម​លើ​ឧបករណ៍​ជ្រើស​រើស​បរិស្ថាន និង​សង្គម​ទូទៅ​ដែល​ប្រើប្រាស់​ដោយ​ក្រសួង​បរិស្ថាន​។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​