• ការបញ្ជ្រាបយេនឌ័រទៅក្នុងផែនការបន្សុំានឹង ការប្រែប្រួលអាកាសធាតុ

            ការ​បញ្ជ្រា​ប​យេន​ឌ័រ​ទៅ​ក្នុង​ផែន​ការ​បន្សុំា​នឹ​ង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​គឺ​ជា​សមាស​ធាតុ​ដ៏​សំខាន់​នៃ​ការ​កសាង​សង្គម​ឱ្យ​កាន់​តែ​មាន​ភាព​ធន់​នឹង​អា​កាស​ធាតុ​។ ស្ត្រី​គឺ​ងាយ​រង​គ្រោះ​នឹង​ផល​ប៉ះ​ពាល់​ពីការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ណាស់​។ ស្ត្រី​ និង​បុរស​មាន​តួរ​នាទី​ផ្សេងៗ​ក្នុង​សង្គម ការ​ងារ​ក្នុង​ផលិត​កម្ម​និង​ផ្ទះ​សម្បែង​ជា​ដើម​។ ហេតុ​ដូច្នេះ​ស្ត្រី និង​បុរស​ក៏​នឹង​ទទួល​បាន​បទ​ពិសោធន៍​ផល​ប៉ះ​ពាល់​ពី​ការប្រែ​ប្រួល​អា​កាស​ធាតុ​ផ្សេង​គ្នា​ផង​ដែរ​។ ជា​ឧទា​ហរណ៍ ភាព​ងាយ​រង​គ្រោះ​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ទៅ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​គឺ​ពាក់​ព័ន្ធ​នឹង​ភាព​ពឹង​ផ្អែក​សេដ្ឋ​កិច្ច​ទៅ​លើ​កសិកម្ម ដែល​ជា​វិស័យ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​ជាង​២​ភាគ​៣​នៃ​ចំនួន​ស្ត្រី​។ ជាក់​ស្តែង​ស្ត្រី​កម្ពុជា​បាន​រងឥទ្ធិពល​ពី​គ្រោះ​ធម្ម​ជាតិ​ផ្សេង​ៗ​ដោយ​សារ​ស្ត្រី​ទំនង​នៅ​ផ្ទះ​ស្ថិត​ក្នុង​តំបន់​ដែល​ងាយ​រង​ទឹក​ជំនន់នៅ​ពេល​ដែល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ដោយ​សារ​បុរស​បាន​​​ផ្លាស់​ទៅ​នៅ​ក្រុង​ដើម្បី​ធ្វើ​ការ​ងារ​។ ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​កូន​ៗ និង​មនុស្ស​ចាស់​ជរា ស្ត្រី​ប្រ​ឈម​នឹង​ហា​និ​ភ័យ​ខ្លាំង​អំឡុងពេល​គ្រោះ​មហន្ត​រាយ។ ថ្វិ​ត្បិត​តែ​ស្ត្រី​ជា​អ្នក​រស់​នៅ​ភាគ​ច្រើន​នៅ​តំបន់​ជន​បទ នៅ​ពេល​ដែល​គ្រោះ​មហន្ត​រាយ​កើត​ឡើង មាន​ស្ត្រី​ភាគ​តិច​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល និង​ចូល​រួម​វេទិកាផ្សេង​ៗ​ដើម្បី​ត្រៀម​បង្ការ​គ្រោះ​មហន្ត​រាយ និង​ប្រព័ន្ធ​ឆ្លើយ​តប​ដោយ​សារ​ភាព​ជា​តំណាង​ស្ត្រី​ក្នុង​ការ​គ្រប់​គ្រង និង​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​មាន​កម្រិត​។

            ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការ​បញ្ជ្រាប​យេន​ឌ័រ និង​ពិចារណា​ទិដ្ឋ​ភាព​សង្គម​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ហិរញ្ញ​ប្ប​ទាន​សហ​ប្រតិ​បត្តិ​ការ​បច្ចេក​ទេស​នៃ​គម្រោង​ការ​បញ្ជ្រាប​ភាព​ធន់​នឹងអា​កាស​ធាតុ​ទៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​បាន​សិក្សា​វាយ​តម្លៃ​យេន​ឌ័រ និង​សេដ្ឋ​កិច្ច​​សង្គម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​លម្អិត​លទ្ធ​ភាព​កសាង​សំណើ​គម្រោង​បន្ស៊ាំ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម ការគ្រប់​គ្រង​ធន​ធាន​ទឹក និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន និង​ក្រុង​ដើម្បី​ស្នើ​ទៅ​មូល​និ​ធិ​បន្សុំា​នា​នា។ លទ្ធ​ផល​នៃ​កា​រ​សិក្សា​វាយ​តម្លៃ​យេន​ឌ័រ​នេះ ត្រូវ​បាន​ចែក​រំលែក​ក្នុង​សិក្ខា​សា​លា​ពិ​គ្រោះ​យោ​បល់ជា​មួយ​អ្នក​ពាក់​ព័ន្ធ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំ​ពេញ​។​ គោល​បំណង​នៃ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​នេះ​រួម​មាន​៖

  • បង្ហាញ និងពិភាក្សាពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃយេនឌ័រ ស្ថានភាពក្រីក្រ និងសេដ្ឋកិច្ចសង្គម ចំពោះគម្រោងបន្ស៊ាំទាំង៦
  • ប្រមូលមតិយោបល់ និងអនុសាសន៍ល្អៗពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដាក់បញ្ចូល​ទៅក្នុង​របាយការណ៍នៃការសិក្សាលម្អិតលទ្ធភាពគម្រោងបន្ស៊ាំ
  • ធ្វើបច្ចុប្បន្នភាពពីជំហានបន្តបន្ទាប់ក្នុងការរៀបចំកសាងសំណើគម្រោង​បន្ស៊ាំ ទាំង៦

            ឯក​ឧត្តម សា​ស្ត្រា​ចារ្យ បណ្ឌិត សា​បូ អូ​ហ្សា​ណូ រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​សម្រប​សម្រួល​កម្ម​វិធី​SPCR មាន​ប្រ​សាសន៍​ថា “យើង​បាន​ពិ​ភាក្សា​យ៉ាង​ម៉ត់​ចត់​ដើម្បី​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ការ​ដាក់​បញ្ចូល​យេន​ឌ័រ និង​សង្គម​ទៅ​ក្នុង​គម្រោង​ដើម្បី​បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធន់​នឹង​អា​កាស​ធាតុ។​ យើង​នឹង​ចែក​រំ​លែក​អនុ​សាសន៍​ដែល​ប្រ​មូល​បាន​ទាំង​នេះ​ជា​មួយ​ក្រ​សួង​ពាក់​ព័ន្ធ​និង​ពិ​ចារ​ណា​វិធាន​ការ​សម្រាប់​ការ​បញ្ជ្រាប​យេន​ឌ័រ​ទៅ​ក្នុង​សកម្ម​ភាព​នា​នា​ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ឯក​សារ​សំ​ណើ​គម្រោ​ង​បន្សុំា​ដែល​យើង​នឹង​ផ្ញើ​ទៅ​កាន់​មូល​និធិ​អន្តរ​ជាតិ​នា​នា​។” ឯក​ឧត្តម​មាន​ប្រ​សាសន៍​បន្ថែម​ថា “យើង​បន្ត​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​វិ​ធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​រៀប​ចំ​ផែន​ការ​បន្សុំា ​ហើយ​សិក្ខា​សា​លា​ពិ​គ្រោះ​យោបល់​នេះ បាន​នាំ​មក​នូវ​ការ​អនុវត្ត​ល្អៗ​បន្ថែម​ទៀត​ដើម្បី​អាច​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធន់​នឹង​អា​កាស​ធាតុ​នៅ​ប្រទេស​កម្ពុជា​។

  អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​