• លើក​កម្ពស់​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ​ក្នុង​ចំណោម​កសិករ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​

              នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជា​ខេត្ត​គោល​ដៅ​របស់​អង្គ​ការ​ផ្លែន អន្តរ​ជាតិ ដំ​ណាំ​ស្រូវ​និង​ដំ​ណាំ​កសិកម្ម​ប្រ​មាណ​៨០%​របស់​កសិករ​ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​ហូរ​មក​ពីទន្លេ​មេ​គង្គ​ដែល​អូស​បន្លាយ​រយៈ​ពេល​យូរ​។ ដំ​ណាំ​និង​ផលិត​កម្ម​ស្រូវ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​ទឹក​ជំនន់​។ ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់​បាន​ពន្យា​ពេល​វដ្ត​ផលិត​កម្ម​ដំ​ណាំស្រូវ​ ហើយ​ក៏​បាន​បំផ្លាញ​ផល​ដំ​ណាំ​ដែល​ធ្វើ​ឱ្យ​កសិករ​ជា​ច្រើន​ប្រ​ឈម​នឹង​ហា​និ​ភ័យ​​បាត់​បង់​ចំណូល​ក្នុង​គ្រួសារ​

              ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ ក្រុមការងារអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) បានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាលក្ខណៈគ្រួសារនៅភូមិអូរម្រេះ ខេត្តស្ទឹងត្រែង​ ដែលសកម្មភាពនេះស្ថិតនៅក្រោមជំនួយឥតសំណងពីមូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុដោយមានការគ្រប់គ្រងយន្តការគាំទ្រសង្គមស៊ីវិលដោយអង្គការផ្លែនអន្តរជាតិកម្ពុជា។ ប្រជាជនបានបូមទឹកពីទន្លេនៅក្បែរសំណង់អាងប្រព័ន្ធទឹកដែលទើបសាងសង់ថ្មីនេះដើម្បីចែកចាយទៅក្នុងបណ្តាញប្រពន្ធ័បង្ហូរទឹកថ្មី។

              រហូតមកដល់ពេលនេះមានប្រជាជនចំនួន ៤៥គ្រួសារបានធ្វើការតភ្ជាប់បណ្តាញប្រព័ន្ធទឹកនេះ។ ប្រព័ន្ធទឹកនេះអាចផ្គត់ផ្គង់ដល់ប្រជាជនចំនួន ១៥០គ្រួសារ ដើម្បីបំពេញតាមតម្រូវការក្នុងគ្រួសារនិងការងារដាំដុះបន្លែនៅក្បែរផ្ទះរបស់ពួកគាត់។ គម្រោងនេះក៏បានផ្តល់នូវការពង្រឹងសមត្ថភាពទៅដល់សហគមន៍លើបច្ចេកទេសកសិកម្មអាកាសធាតុវ័យឆ្លាត  (ការចិញ្ចឹមសត្វជាប្រចាំ) និងជួយលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចគ្រួសារតាមរយៈការធ្វើឱ្យប្រសើឡើងនូវការទទួលបានប្រាក់ចំណូលនិងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍ធម្មជាតិ។

    ជាលទ្ធផលកសិករខ្នាតតូចបានធ្វើឱ្យមានការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងជួយលើកកម្ពស់របបម្ហូបអាហារប្រចាំថ្ងៃនិងបរិមាណទឹកប្រចាំឆ្នាំដែលធ្វើឱ្យមានលទ្ធផលជាវិជ្ជមានក្នុងការផ្លើយតបទៅនឹងតម្រូវការសុខភាពនិងការអប់រំរបស់កុមារ។

     

              “ខ្ញុំបានចូលរួមជាមួយសកម្មភាពផ្សេងៗរបស់គម្រោងចាប់តាំងពីខែសីហាឆ្នាំ ២០១៦មកម្ល៉េះ។ ខ្ញុំបានចូលរួមក្នុងសកម្មភាពរបស់គម្រោងដូចជាកិច្ចប្រជុំសន្សំប្រាក់ប្រចាំខែ ការចូលរួមវគ្គបណ្តុះបណ្តាលរួមជាមួយការអនុវត្តជាក់ស្តែងស្តីពីការដាំបន្លែ បច្ចេកទេសដំណាំស្រូវនិងការចិញ្ចឹមមាន់ ។ ខ្ញុំពិតជាមានមោទនភាពនិងរីករាយខ្លាំងណាស់ជាមួយនឹងជំនាញចិញ្ចឹមមាន់ ខ្ញុំរៀនបានច្រើនតាមរយៈគម្រោងនេះព្រោះវាជួយគ្រួសារខ្ញុំនិងប្រជានជនដទៃទៀតនៅក្នុងសហគមន៍របស់ខ្ញុំទទួលបានប្រាក់ចំណូលច្រើន ហើយនៅពេលយើងអនុវត្តតាមបច្ចេកទេសដែលយើងបានរៀន យើងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារសម្រាប់បរិភោគ »។ សម្តីរបស់អ្នកស្រីផិតគន្ធីអាយុ 55 ឆ្នាំ ស្ត្រីមេម៉ាយនៅភូមិអូរម្រេះ។

     

              "កាលពីមុន មាន់ដែលខ្ញុំចិញ្ចឹមស្ទើរទាំងអស់ត្រូវបានងាប់ដោយសារតែខ្ញុំចិញ្ចឹមតាមបច្ចេកទេសបែបប្រពៃណី/បុរាណ ដោយសារតែខ្ញុំចិញ្ចឹមមាន់ដោយមិនបានដាក់ទ្រុង (ដើរពាសវាលពាសកាល)។ ខ្ញុំមានចំណេះដឹងតិចតួចបំផុតពីការកំណត់រោគសញ្ញានៃជំងឺ និង មូលហេតុនៃជំងឺ ដែលបណ្តាលអោយមាន់ខ្ញុំងាប់។ ខ្ញុំមិនដឹងពីរបៀបថែទាំ និងព្យាបាលសត្វមាន់នោះទេ ហើយក៏មិនបានចាក់ថ្នាំបង្ការជំងឺអ្វីទាំងអស់។ ដូច្នេះខ្ញុំអាចចិញ្ចឹមមាន់សម្រាប់តែហូបប៉ុណ្ណោះ ហើយខ្ញុំអាចលក់មាន់បានតែ ៤-៥ ក្បាលប៉ុណ្ណោះក្នុងមួយឆ្នាំ»។

     

              "ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០១៧ ខ្ញុំបានលក់មាន់ ៦០ ក្បាល ហើយទទួលបានប្រាក់ចំណូល ៣០០ ដុល្លារសហរដ្ឋអាមេរិក )៣,៧៥ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគីឡូក្រាម) ហើយខ្ញុំនៅមានមាន់បន្ទាប់ពីចំនួន៥០ក្បាលទៀត ក្នុងកសិដ្ឋានរបស់ខ្ញុំ។ លើសពីនេះទៀតគ្រួសារខ្ញុំ ហូបមាន់ពីរទៅបីក្បាលក្នុងមួយខែ។ នៅពេលអនាគតខ្ញុំមានគម្រោងពង្រីកការចិញ្ចឹមមាន់នៅក្នុងកសិដ្ឋានរបស់ខ្ញុំ ហើយខ្ញុំនឹងអាចលក់មាន់បានកាន់តែច្រើន។ អរគុណបច្ចេកទេសចិញ្ចឹមមាន់ដែលបានធ្វើឱ្យប្រសើរជាងមុន។

              អ្នកស្រីគន្ធីបាននិយាយបន្ថែមទៀតថាអ្នកស្រីសង្ឃឹមថា CRDT និង Plan International នឹងបន្តគាំទ្រភូមិរបស់អ្នកស្រីបន្តទៀតជាពិសេសគាំទ្រទៅដល់កសិករដទៃទៀតដែលមិនបានចូលរួមក្នុងគម្រោងនេះ។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​