• ទស្សន​កិច្ច​ចុះ​ពិនិត្យ និង​តាម​ដាន​លទ្ធ​ផល​ការ​អនុវត្ត គម្រោង​ភាព​ធន់​នឹង​អា​កាស​ធាតុ​នៅ​តាម​សហគមន៍​

    កាល​ពីថ្ងៃ​ទី​១២​ដល់​ទី​១៤​ខែ​កក្កដា​ឆ្នាំ​២០១៧ កម្ម​វិ​ធី​យុទ្ធ​សាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អា​កាស​ធាតុ​(SPCR) ដឹក​នាំ​ដោយ​ឯក​ឧត្តម សាស្ត្រា​ចារ្យ បណ្ឌិត សាបូ អូហ្សា​ណូ រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួងប​រិស្ថាន​ និង​ជា​​ប្រ​ធាន​​ក្រុម​​ការ​​ងារ​សម្រប​សម្រួល​កម្ម​វិធី SPCR បាន​ចុះ​ពិ​និត្យ និង​តាម​ដាន​​លទ្ធ​ផល​​ការ​អនុវត្ត​​គម្រោង​​គាំ​ទ្រ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​នៅ​តាម​សហគមន៍​​ដែល​អនុវត្ត​ដោ​យអង្គកា​​រសង្គម​ស៊ីវិល​ដែល​ទទួល​បាន​កញ្ចប់​ថវិកា​​ពី​មូល​និធិ​វិ​និ​យោគ​អា​កាស​ធាតុ តាម​រយៈ​ធនា​គារ​អភិវឌ្ឍន៍​អា​ស៊ី  ក្រសួង​បរិស្ថាន និង​អង្គ​ការ Plan International ដែល​ជា​ស្ថាប័ន​សម្របសម្រួល​កម្ម​វិ​ធី​ (SPCR)។

     

    នៅ​ខេត្ត​ស្ទឹង​ត្រែង ក្រុម​ការ​ងារ​បាន​ចុះ​ពិនិត្យ​មើល​៖

    • ស្ថា​នីយ៍​ប្រព័ន្ធ​ទឹក​ស្អាត នៅ​ភូមិ​ត្បូង​ខ្លា
    • ជួប​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​មេ​ឃុំ អាជ្ញាធរ​និង​ប្រធាន​សហគមន៍​អេកូ​ទេស​ចរណ៍​ធម្មជាតិ​​ពី​ដំណើរ​ការ​អភិវឌ្ឍន៍​នៅ​ឃុំ​កោះ​ព្រះ​។ 

     

    នៅ​ខេត្ត​រតនគិ​រី​ក្រុម​ការ​ងារ​បាន​ចុះ​ពិ​និត្យ​មើល​៖

    • ការ​ថ្នាល​បណ្តុះ​គ្រាប់​ពូជ​បន្លែ ធុង​ចំ​រោះ​ទឹក​ស្អាត ធុង​ស្តុក​ទឹក​ភ្លៀង​ សំភារៈ​សម្រាប់​ទី​ទួល​សុ​វត្ថិភាព ការ​ចិញ្ចឹម​មាន់ និង​បង្គោល​វាស់​កម្ពស់​ទឹក​ឡើង​នៅ​រដូវ​វស្សា​នៅ​ភូមិ​កា​លឹម ភូមិ​ទាម​លើ​(ស្រុក​វើន​​សៃ) និង​ភូមិ​កាជួត​ក្រោម ភូមិ​ដាល​(ស្រុក​អណ្តូង​មាស​)

     

    នៅ​ខេត្ត​មណ្ឌល​គិរី​ក្រុម​ការ​ងារ​បាន​ចុះ​ពិ​និត្យ​មើល​៖

    • ប្រព័ន្ធ​បូម​ទឹក​ដោយ​ប្រើ​ថា​ម​ពល​ព្រះ​អា​ទិត្យ និង​សំណេះ​សំណាល​ជា​​មួយ​សហគមន៍​​ពី​ការ​​អភិវឌ្ឍ​​ក្រោម​ការ​ជួយ​គាំ​ទ្រ​របស់​គម្រោង និង​សំណូម​ពរ​ផ្សេងៗ​នៅ​ភូមិ​បរ​គូង ឃុំ​ពូ​ជ្រី ស្រុក​ពេ​ជ្រា​ដា​។
    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​