• ការ​ធ្វើ​តេស្ត​សាក​ល្បង​ប្រើ​ប្រាស់​ឧបករណ៍​បង្រួម​​មាត្រ​ដ្ឋាន​ព័ត៌​មាន​ភូមិ​សាស្ត្រ​សម្រាប់​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

    នាយក​ដ្ឋាន​ប្រែ​ប្រួល​អា​កាស​ធាតុ​នៃ​អគ្គ​លេ​ខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​បាន​បណ្តុះ​បណ្តាល និង​ធ្វើ​តេស្ត​សាក​ល្បង​ប្រើ​ប្រាស់​ “​ឧបករណ៍​​បង្រួញ​​មាត្រ​​ដ្ឋាន​​ព័ត៌​មាន​​ភូមិ
    សាស្ត្រ​សម្រាប់​ការ​​ប្រែ​ប្រួល​អា​កាស​ធាតុ​” ជា​មួយ​ក្រុម​ការ​ងារ​ជំ​នាញ​ប្រែ​ប្រួល​អា​កាស​ធាតុ​ដែល​អញ្ជើញ​មក​ពី​ក្រ​សួង​ស្ថា​ប័ន​ពាក់​ព័ន្ធ និង​អង្គ​ការ​មិន​មែន​រាជ​រដ្ឋា​ភិ​បាល នៅ​ថ្ងៃ​ទី​៤​ខែ​កញ្ញា​ឆ្នាំ​២០១៧​។

    សិក្ខា​​សា​​លា​​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោ​យឯកឧត្តម​សាស្ត្រា​ចារ្យ​បណ្ឌិត សាបូ អូហ្សា​ណូ រដ្ឋ​លេ​ខា​ធិការ​ក្រសួង​បរិស្ថាន និងជា​ប្រធាន​សម្រប​សម្រួល​កម្ម​វិធី​SPCR ជា​មួយ​ឯក​ឧត្តម ជួប
    ប៉ា​រីស៍ អគ្គ​លេខា​ធិ​ការ​រង​នៃ​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព និង​ប​ណ្ឌិត Ancha Srinivasan អ្នក​ឯក​ទេស​ប្រែ​ប្រួល​អា​កាស​ធាតុ​តំ​ណាង​ធនា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី​ប្រ​ចាំប្​រទេស​ហ្វីលី​ពីន​​។

    នៅ​ក្នុង​ពិ​ធី​បើក​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​នេះ ឯក​ឧ​ត្តម​សាស្ត្រា​ចារ្យ​បណ្ឌិត​ សា​បូ អូហ្សា​ណូ​បាន​មាន​ប្រសាសន៍​ថា “ឧបករណ៍​នេះ​នឹង​ជួយ​ដល់​អ្នក​ពាក់​ព័ន្ធ​នូវ​ការ​ប្រើ​ប្រាស់​ព័ត៌​មាន​ភូមិ​សាស្រ្ត និង​វិ​ធី​សាស្រ្ត​​បង្រួម​​មាត្រ​​ដ្ឋាន​​​ដូច​​ៗ​គ្នា​ឱ្យ​បាន​សម​ស្រប​បំ​ផុត​។ ជា​មួយ​គ្នា​នេះ ឯក​ឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា យើង​ក៏​មាន​ភាព​ប្រឈម​ក្នុង​ការ​ប្រ​មូល​និង​វិភាគ​ទិន្ន​ន័យ​តាម​បែប​វិទ្យា​សាស្រ្ត និង​ទាម​ទារ​ឱ្យ​មាន​បច្ចេក​វិទ្យា​ទំ​នើប​ៗ​ដើម្បី​ព្យា​ករ​ពី​និន្នា​ការ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​”។​

    គោល​បំណង​នៃ​ការ​ជួប​ជា​មួយ​ក្រុម​ការ​ងារ​ជំនាញ​ប្រែ​ប្រួល​អា​កាស​ធាតុ​ទាំង​នេះ គឺ​ដើម្បី​បង្ហាញ​ឧបករណ៍​គាំ​ទ្រ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ព័ត៌​មាន​​ភូមិ​សាស្រ្ត​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​ភាព​ដោយ​បាន​ដាក់​ប​ញ្ចូល​ព័ត៌​មាន​ទិន្នន័យ​តាម​បែប​វិទ្យា​សាស្ត្រ​បន្ថែម ទាក់​ទង​នឹង​អា​កាស​ធាតុ​ដែល​ត្រូវ​បាន​ព្យាកររ​ហូត​ដល់​ឆ្នាំ​២០៥០​នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​ប្រទេស​កម្ពុជា​ ជាភា​សា​ខ្មែរ និង​អង់​គ្លេស និង​ប្រមូល​មតិ​យោ​បល់​បន្ថែម​ទៀត​ដើម្បី​កែ​លម្អ​ឧបករណ៍​នេះ​សម្រាប់​រៀប​​ចំ​សៀវ​ភៅ​ណែ​នាំ​ដ​ល់អ្នក​ប្រើ​ប្រាស់​។

    បណ្ឌិត​ Srinivasan ក៏​បាន​ឱ្យ​ដឹង​ថា ឧប​ករណ៍​នេះ នឹង​ត្រូវ​ធ្វើ​តេស្ត​សាក​ល្បង​ប្រើ​ប្រាស់​ដោយ​មន្ត្រី​ជំ​នាញ​តាម​វិស័យ​ពាក់​ព័ន្ធ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​គ្រប់​គ្រង និង​ធ្វើ​បច្ចុប្បន្ន​ភាពទិន្ន​ន័យ មុន​នឹង​ដាក់​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត សម្រាប់​សា​ធារ​ណៈ​ជន ជា​ពិ​សេស​អ្នក​រៀប​ចំ​ផែន​ការ អ្នក​ធ្វើ​គោល​ន​យោ​បា​យ និង​អ្នក​ធ្វើ​សេច​ក្តី​សម្រេច​ចិត្ត​អាច​ទាញ​យក​ទិន្នន័យ​ទាំង​នេះ​មកប្រើ​ប្រាស់​។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​