គម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ កញ្ចប់ B៖ យន្តការ​គាំ​ទ្រ​សង្គមស៊ីវិល

ការ​បញ្រ្ជាប​ភាព​ធន់​នឹង​អា​កាស​ធាតុ​ទៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​-​កញ្ចប់​ B យន្ត​ការ​គាំ​ទ្រ​សង្គម​ស៊ីវិ​ល

សមិទ្ធផល ពង្រឹង​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ជា​ពិ​សេស​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​បំផុត​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ដើម្បី​អនុ​វត្ត​សកម្ម​ភាព​កាត់​បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហ​ន្ត​រាយ​និង​បន្ស៊ាំ​នឹង​ការ​ប្រែ​ ប្រួលអា​កាស​​ធាតុ​នៅ​ស​ហ​គមន៍ និង​បញ្រ្ជា​ប​ការ​បន្ស៊ាំ​ និង​ការ​កាត់​បន្ថយ ហា​និ​ភ័យ​គ្រោះ​ម​ហន្តរាយ​ក្នុង​ការ​ងារ​ប្រ​តិ​បត្តិ​របស់​អង្គ​ការ​ទាំង​នោះ​។
លទ្ធផល
 • អង្គ​ការ​សង្គម​ស៊ី​វិល​ទំាង​នោះបាន​ទ​ទួល​ការ​បណ្តុះ​បណ្តាល​ស្តី​ពី​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ភាព​ងាយ​រង​គ្រោះ និង​ជម្រើស​បន្ស៊ាំ​ ការ​ប្រើ​ប្រាស់​ឧបករណ៍​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ដោយ​មាន​ការ​ចូល​រួម​ទាំង​ការ​អភិវឌ្ឍ​គម្រោង និង​វដ្ដ​នៃ​ការ​គ្រប់​គ្រង​គម្រោង​
 • ផ្តល់​ជូន​នូវ​ហិរញ្ញ​ប្បទាន​ខ្នាត​តូច ដើម្បី​អនុវត្ត​កម្មវិ​ធី​បន្ស៊ាំ​នៅ​សហគមន៍​
 • ចង​ក្រង​ឯក​សារ​ចំណេះ​ដឹង​ដោយ​មាន​ការ​ចូល​រួម​អនុ​វត្ត​សកម្ម​ភាព​​បន្ស៊ាំ​ដែល​បាន​បង្កើត ដែល​នឹង​ប្រើ​ប្រាស់​ជា​ធន​ធាន​ឯក​សារ​សម្រាប់​ដៃ​គូ​អភិវឌ្ឍន៍ និង​រដ្ឋា​ភិ​បាល​ដើម្បី​រួម​ចំណែក​ដល់​ការ​ក​សាង​គោល​នយោ​បាយ និង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នា​នា​
សកម្មភាពបន្ស៊ាំ​
 • រៀបចំកិច្ចប្រជុំជាប្រចាំជាមួយអាជ្ញាធរ និងបង្កើតឬពង្រឹងក្រុមការងារដើម្បីជម្រុញការសម្រសម្រួល ការកសាងផែនការ ការអនុវត្តផែនការ ការត្រួតពិនិត្យបទអន្តរាគមន៍នានាដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគមន៍ទៅនឹងផលប៉ះពាលពីការប្រែប្រួលអាកាសធាតុ និងបង្កើនសមត្ថភាពបន្ស៊ំា និងធ្វើសមាហរកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំសង្កាត់
 • ការផលិតឯកសារចំណេះដឹងដូចជា ខិត្តប័ណ្ណ សេចក្តីណែនាំ ករណីសិក្សា មេរៀនបទពិសោធន៍ សេចក្តីសង្ខេបគោលនយោបាយ កូនសៀវភៅណែនាំ សៀវភៅរូបភាព វីដេអូ ផ្ទាំងផ្សព្វផ្សាយរូបភាពអប់រំ ដែលទទួលបានពីការបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុ និងបទពិសោធន៍។ ឧទាហរណ៍៖ (សំណង់ហេដ្ឋារចនាសម្ព័ន្ធក្រុងធន់នឹងអាកាសធាតុ ការអនុវត្តការបញ្ជ្រាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុសម្រាប់តំបន់ឆ្នេរ តួនាទីរបស់កុមារ និង យុវជនក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយភាពងាយរងគ្រោះមកលើស្រ្តីនឹងការប្រែប្រួលអាកាសធាតុ ការបញ្រ្ជាបនិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សា ផលប៉ះពាល់ និងយុទ្ធសាស្រ្តទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរជាដើម…)
 • ផ្តល់ការបណ្តុះបណ្តាល និងការបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការប្រើប្រាស់ទឹក កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ការចិញ្ចឹមមាន់ដល់សហគមន៍និងមន្រ្តីពាក់ព័ន្ធនានា។
 • បញ្រ្ជាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រូលអាកាសធាតុទៅក្នុងផែនការវិនិយោគឃុំ ក្នុងការបង្កើន សមត្ថភាពបន្ស៊ំារបស់ស្ថាប័នក្នុងតំបន់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
 • ធ្វើការផ្សព្វផ្សាយជាសាធារណៈដែលរួមបញ្ចូលបញ្ហាយេនឌ័រស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ំានឹងការប្រែប្រួលអាកាសធាតុដើម្បីបង្កើនសមត្ថភាពបន្ស៊ំារបស់សហគមន៍ សម្រាប់កុមារ និងយុវជន។
 • សិក្សាកត្តាដែលបង្កឱ្យមានគ្រោះរំាងស្ងួត និងវិធីសាស្រ្ត លទ្ធផលនៃការគ្រប់គ្រងទឹកប្រកបដោយចីរភាព
 • អនុវត្តការវាយតម្លៃការកាត់បន្ថយភាពងាយរងគ្រោះ
 • កំណត់និងសាកល្បងវិធានការបន្ស៊ំាសមស្រប ដូចជាការកសាង ឬជួសជុលទំនប់ទឹក/ស្រះសហគមន៍ដើម្បីរួមចំណែកការកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត ការស្តារប្រឡាយ ឬយន្តការទាំងឡាយសម្រាប់ការផ្គត់ផ្គង់ទឹក ការអនុវត្តកសិកម្មចម្រុះឬកសិកម្មបែបអភិរក្ស តាមរយៈការប្រើប្រាស់គ្រាប់ពូជធន់នឹងគ្រោះរាំងស្ងួត កសិកម្មធន់នឹងទឹកប្រៃ ការផលិតនិងការរក្សាគ្រាប់ពូជ ការអនុវត្តដំណាំសម្រាប់លក់ ក្រុមផលិកម្មគ្រាប់ពូជស្រូវ បច្ចេកទេសជ្រើសរើសនិងទុកដាក់ពូជឬ ការអភិវឌ្ឍន៍បច្ចេកវិជ្ជាដើម្បីការប្រើប្រាស់ទឹក អណ្តូងស្នប់ដើរដោយ ថាមពលព្រះអាទិត្យ ប្រព័ន្ធត្រង់ទឹកភ្លៀង ការចម្រោះទឹកសម្រាប់ហូប បរិក្ខាទឹកស្អាតនិងអនាម័យ ការជួសជុលនិងពង្រីកប្រព័ន្ធលូសម្រាប់ក្រុងដើម្បីរំដោះជំនន់ទឹកភ្លៀង ការដាំដើមឈើ ការបង្កើតកន្លែងបណ្តុះកូនឈើ និងការដាំដុះដើមកោងកាង និងគាំទ្រសកម្មភាពអភិរក្សព្រៃកោងកាងដើម្បីបង្កើនធនធានជលផល កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការរៀបចំប្រព័ន្ធបង្គោលវាស់កម្ពស់ទឹក ជំនន់។
 • សិក្សាផលប៉ះពាល់បរិស្ថានដែលរួមបញ្ចូលទាំងការសិក្សាហានិភ័យប្រែប្រួលអាកាសធាតុនិងប្រព័ន្ធទាំងឡាយដែលបានស្នើឡើង
 • រៀបចំបណ្តុះបណ្តាលក្រុមជួយខ្លួនឯង ក្នុងការគ្រប់គ្រងកម្ចីដែលគាំទ្រដល់សកម្មភាពមុខរបរចិញ្ចឹមជីវិតដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសមត្ថភាពបន្សុំារបស់សហគមន៍
 • រៀបចំសិក្ខាសាលា និងរៀបចំសម្ភារៈគាំទ្រដល់ការផ្សព្វផ្សាយកម្មវិធីធានារ៉ាប់រងដំណាំស្រូវ សម្រាប់អាជ្ញាធរក្នុងតំបន់ និងសហគមន៍
 • សម្របសម្រួលការទទួលសេវាកម្មកម្ចីដើម្បីទិញសម្ភារៈជួសជុលផ្ទះដែលជាការរួមចំណែកដល់ការបង្កើនចំណេះដឹងហិរញ្ញវត្ថុ និងការទទួលបានទុន
 • សម្របសម្រួលបង្កើនជំនាញ និងរកឳកាសទទួលបានការងារធ្វើ ដែលនឹងផ្តល់ប្រាក់ចំណូលបន្ថែម និងបង្កើនសមត្ថភាពបន្ស៊ំាដល់គ្រួសារងាយរងគ្រោះ
 • ធ្វើការផ្សព្វផ្សាយជាសាធារណៈក្នុងសហគមន៍ស្តីពីការធ្វើឱ្យប្រសើរឡើងនូវអនាម័យនិងទឹកស្អាត អាហារូបត្ថម្ភដើម្បីឱ្យមានភាពប្រសើរឡើងផ្នែកសុខភាព និងសមត្ថភាពបន្ស៊ំានៅសាលារៀន
 • បង្កើនមជ្ឈមណ្ឌលសិក្សាសហគមន៍សម្រាប់សាធារណៈជនក្នុងការ ទទូលបាន និងរៀនសូត្រពីប្រព័ន្ធបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
 • បង្កើតសួនបន្លែធន់នឹងការប្រែប្រួលអាកាសធាតុនៅសាលារៀន និងជួយសាលាក្នុងការអភិវឌ្ឍសកម្មភាពការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យាទប់ទល់នឹងគ្រោះរំាងស្ងួត និងសមាហរណកម្មក្នុងកម្មវិធីសិក្សានៅ អនុវិទ្យាល័យ។
ភ្នាក់ងារប្រតិបតិ្ត ក្រសួងបរិស្ថាន
ភ្នាក់ងារអនុវត្ត អង្គការផ្លែន អន្តរជាតិកម្ពុជា
ថវិកា ធនាគារអភិវឌ្ឍន៍អាស៊ី៖ US$2,003,725 អង្គការផ្លែន អន្តរជាតិ: US$259,800
ខេត្តគោលដៅ ១៧ ខេត្ត (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្តាល ក្រចេះ មណ្ឌលគិរី ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី សៀមរាប ខេត្តព្រះសីហនុ ស្ទឹងត្រែង តាកែវ ត្បូងឃ្មុំ)
ឧបករណ៍ភាពធន់នឹងអាកាសធាតុ ដែលត្រូវបង្កើតនិងធ្វើតេស្តសាកល្បង
 • ប្រព័ន្ធលូធន់នឹងអាកាសធាតុ
 • គោលការណ៍ណែនាំស្តីពីការដាក់បញ្ចូលភាពធន់នឹងអាកាសធាតុក្នុងផែនមេការគ្រប់គ្រងទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
 • ការអនុវត្តកសិកម្មវៃឆ្លាតបន្សុំានឹងការប្រែប្រួលអាកាសធាតុសម្រាប់ការដាំដុះដំណាំស្រូវ សួនបន្លែ ការចិញ្ចឹមសត្វ។ល។ (រួមទាំងតំបន់ខ្ពង់រាប) ដើម្បីទប់ទល់នឹងគ្រោះរំាងស្ងួត និង អភិរក្សប្រភពទឹក ដី រួមទាំងសាលារៀនស្រែកសិករ ពូជដំណាំធន់នឹងគ្រោះរាំងស្ងួត ឬទឹកជំនន់ ជីកំប៉ុស្តិ៍ អនុវត្តប្រក្រតិទិនដាំដុះធន់នឹងអាកាសធាតុ និងការផ្លាស់ប្តូរធាតុអាកាស
 • ការរៀបចំប្រព័ន្ធត្រង់ទឹកភ្លៀងពីតំបន់ទីជម្រាលក្នុងតំបន់ខ្ពង់រាប និងតំបន់ឆ្នេរ។
 • ការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក (ប្រព័ន្ធស្រោចស្រពដែលធន់) និងពង្រឹងការអនុវត្តការគ្រប់គ្រងធនធានទឹកដើម្បីបង្កើនទឹក និងការទទួលបានទឹកប្រើប្រាស់(ការជួសជុល និងជីកស្រះសហគមន៍)
 • បច្ចេកវិទ្យាផ្តួចផ្តើម (biochar) សម្រាប់ការដាំដុះស្រូវ បន្លែ និងដំណាំឈើហូបផ្លែជាដើម។
 • ឧបករណ៍វាយតម្លៃកាត់បន្ថយភាពងាយរងគ្រោះ
 • ធានារ៉ាប់រងដំណាំស្រូវ
 • ប្រព័ន្ធផ្គត់ផ្គង់ទឹកដែលធន់នឹងអាកាសធាតុ ការរក្សាទឹកសម្រាប់ប្រើប្រាស់ ឬប្រព័ន្ធទុយយោចែកចាយទឹក ដើម្បីទប់ទល់នឹងគ្រោះរំាងស្ងួត
 • ការអភិរក្សព្រៃឈើ និងការដាំឈើឡើងវិញ ឬអភិរក្ស និងស្តារប្រព័ន្ធបរិស្ថានឡើងវិញ
 • ដំណាំធន់នឹងការជ្រាបចូលនៃទឹកប្រៃ
 • ទេសចរណ៍ធម្មជាតិបន្ថែមលើការពង្រឹងមុខរបរចិញ្ចឹមជីវិត
 • សួនបន្លែធន់នឹងការប្រែប្រួលអាកាសធាតុនៅសាលារៀន
 • ប្រព័ន្ធអនាម័យ និងទឹកស្អាតធន់នឹងគ្រោះរំាងស្ងួតនៅក្នុងសាលារៀន
 • ដំណើរការផ្សព្វផ្សាយសុវត្ថិភាពគេហដ្ឋានដែលមានការចូលរួម ត្រូវបានបង្កើតដោយអង្គការកាកបាទក្រហមអន្តរជាតិ
 • ដំណោះស្រាយបញ្ហាជួសជុលផ្ទះធន់នឹងអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់ផ្នែកខ្លះនៃយន្តការឥណទានសាច់ប្រាក់
 • ទំនប់ការពារទឹកជំនន់
 • ឧបករណ៍ព័ត៌មានអាកាសធាតុ ដើម្បីសមាហរណកម្មហានិភ័យអាកាសធាតុចូលក្នុងដំណើរការកសាងផែនការ
 • ប្រព័ន្ធប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយនៅសហគមន៍
 • ផែនទីមុខសញ្ញាគ្រោះថ្នាក់ និងផែនការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់សហគមន៍
 • ចង្រ្កានឬឡជីវឧស្ម័នដើម្បីសន្សំថាមពល
កាលបរិច្ឆេទអនុម័តគម្រោង ខែកញ្ញា ឆ្នាំ២០១២
កាលបរិច្ឆេទបញ្ចប់គម្រោង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨
ទំនាក់ទំនង លោកស្រី Jeanne Everett ប្រធានក្រុមការងារ
អ៊ីម៉ែល៖ everett.jeanne@plan-international.org

ទំ​នាក់​ទំ​នង​

នាម​ និងគោត្តនាម​ លោក​ស្រី​ ជីន​ អ៊ីវើរ៉េ​ត
តួនាទី ប្រធានក្រុម​
ភ្នាក់ងារអនុវត្ត​គម្រោង​ អង្គការ​ភ្លែន​ អន្តរជាតិ
ទូរសព្ទ័​ ០១២ ៣៣៣ ២៧៨​
អ៊ី​ម៉េល​ everett.jeanne@plan-international.org
នាម និង​គោត្តនាម​ លោក​ យ៉ុន​ ស៊ីណា​ លេខ​កូដគម្រោងៈ III-4 I
តួនាទី អ្នកឯកទេស​កសាង​សមត្ថភាព​ថ្នាក់​ជាតិ​
ភ្នាក់ងារអនុវត្ត​គម្រោង​ អង្គការ​ភ្លែន​ អន្តរជាតិ
ទូរ​សព្ទ័ ០១៧ ៥៥៦​ ៦០១​
អ៊ី​ម៉ែល​ sina.yun@plan-international.org
ចំណងជើង​ ប្រ​ភេទ​ឯកសារ កាល​បរិច្ឆេទ
វិស័យកសិកម្ម​

វិស័យធនធានទឹក

វិស័យហេដ្ឋារចនាសម្ព័ន្ធ