• ភាព​ធន់​នឹង​អា​កាស​ធាតុ​នៅកម្រិតសហគមន៍​៖ ការ​ពិ​ភា​ក្សា​ជា​មួយ​កសិករ

  ការ​រៀន​សូត្រ​អំ​ពី​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​ដើម្បី​ភាព​ធន់​នឹង​អា​កាស​ធាតុ​មិនមែន​កើត​ឡើង​នៅ​លើ​តុ​កា​រិ​យាល័យទេ​ដូច្នេះ​ក្រុមការ​ងារ​ការ​បន្សុំា​នឹងការប្រែ​ប្រួល​អា​កាស​ធាតុនៃកម្ម​វិធីSPCRនៅ​កម្ពុជា​​ នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្កើត​កម្ម​វិ​ធី​សាក​ល្បង​សម្រាប់​ភាព​ធន់​នឹង​អា​កាស​ធាតុរបស់​មូល​និធិ​វិ​និ​យោគ​អា​កាស​ធាតុ​ដែល​ផ្តោត​លើ​តំបន់​ទំនាប​លិច​ទឹក​ដើម្បី​បង្ហាញ​ពី​ការ​អនុវត្ត​ល្អ​ៗ និង​ភាព​ប្រ​ឈម​សម្រាប់​ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។ ការ​បន្សុំា ឬ​ការ​បង្កើត​សង្គម​ដែល​ធន់​នឹង​អា​កាស​ធាតុ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​នៅ​កម្ពុជា​ ដោយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់​ដែល​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ និង​ញឹក​ញាប់​។

  កំឡុង​ពេល​ចុះទ​​ស្សន​កិច្ច ខ្ញុំ​បាទ​មាន​ការ​ចាប់​អារ​ម្មណ៍​ជា​ពិ​សេ​ស​នូវ​អ្វី​ដែល​កសិករ​បាន​មាន​ប្រសាសន៍​ពីរ​​បៀប​ដែល​ពួក​គាត់​កំពុង​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​តាម​រយៈការ​អង្កេត​តាម​ដាន​មើល​ក្នុង​សហគមន៍​របស់​ពួក​គាត់​។ ទឹក​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​ពួក​គាត់​កំពុង​ប្រ​ឈម ដោយ​សារ​សហគមន៍​មាន​ទឹក​ច្រើន​ពេក​នៅ​រដូវ​វស្សា និង​មាន​ទឹក​តិច​ខ្លាំង​ណាស់​ក្នុង​រយៈ​ពេល​នៃ​ឆ្នាំ​។ កសិករ​បាន​ប្រាប់​ពួក​យើង​ថា ជា​ធម្មតា​ការ​អនុវត្ត​របស់​គាត់​គឺ​ការ​រាប់​ដំ​ណាំ​សំ​ខាន់​មួយមុខ​សម្រាប់​ផលិតកម្ម​ប្រ​ចាំ​ឆ្នាំ​របស់​ពួក​គាត់​កាន់​តែ​មាន​ហា​និភ័យ​ខ្លាំង​។

  ពួក​គាត់​ជា​ជួរ​មុខ​ដែល​ប្រឈម​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ក៏​កំ​ពុង​សាក​ល្បង​ដំ​ណោះ​ស្រាយ​នា​នា​ដែល​មាន​ភាព​ច្នៃ​ប្រ​ឌិត​។ ពួក​យើង​បាន​ជួប​កសិករ​ដែល​កំពុង​ធ្វើ​ដំ​ណាំ​ឆ្លាស់​ដើម្បី​ឱ្យ​សម​ស្រប​នឹង​លក្ខ​ខណ្ឌ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ដូច្នេះ​ពួក​គាត់​អាច​ធ្វើ​កសិកម្ម​នៅ​លើ​ដី​របស់​ពួក​គាត់​ពេញ​មួយ​ឆ្នាំ​។ អ្នក​ខ្លះ​បាន​ឱ្យ​ដឹង​ថា​ការ​បង្កើត​ក្រុម​កសិករ​ប្រើ​ប្រាស់​ទឹក​ ជា​មធ្យោ​បាយ​ដើម្បី​គ្រប់​គ្រង​ធន​ធាន​ទឹក​ដែល​មាន​កំណត់​នោះ​កាន់​តែ​ល្អ​ប្រ​សើរ​។ ការ​អនុវត្ត​ការ​បន្សុំា​នៅ​សហគមន៍​បែប​នេះ​ជា​ស​ញ្ញា​វិជ្ជ​មាន​។ប៉ុន្តែ​ពួក​គាត់​ក៏​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​បន្ទាន់​សម្រាប់​គោល​នយោ​បាយ​ថ្នាក់​ជាតិ និង​កម្ម​វិ​ធី​លើ​ការ​អភិវឌ្ឍ​ភាព​ធន់​នឹង​អា​កាស​ធាតុ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហគមន៍​ទាំង​នេះ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​។

  ការ​ដោះ​ស្រាយ​ជា​មួយ​ភាព​ប្រឈម​ និង​កត្តា​គំ​រាម​កំ​ហែង​ទាំង​នេះ តម្រូវ​ឱ្យ​មាន​ធាតុ​ចូ​ល និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពី​អន្តរ​ស្ថាប័ន​រដ្ឋាភិ​បាល​ដែល​ពាក់​ព័ន្ធ។ ដូច្នេះ ក្រុម​ការ​ងារ​ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ត្រូវ​បាន​បង្កើត​ឡើង​ជា​ជន​បង្គោល​ការ​ងារ​ប្រែ​ប្រួល​អា​កាស​ធាតុ​ពី​ក្រ​សួង​ដែល​ទទួល​ខុស​ត្រូវ​អនុវត្ត​វិ​ស័យ​គោ​ល​ដៅ​របស់​កម្ម​វិធី​SPCR រួម​មាន​កសិកម្ម ​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក ការ​អភិវឌ្ឍ​ទី​ក្រុង និង​ការ​ដឹក​ជញ្ជូន​។ វា​ក៏​រាប់​បញ្ចូល​ភ្នាក់​ងារ​ទទួល​ខុស​ត្រូវ​លើ​វិមជ្ឈ​ការ និង​សម​ភាព​យេន​ឌ័រ​។

  កំឡុង​ពេល​៣​ថ្ងៃ​ជា​មួយ​ក្រុម​អាជ្ញាធរ​ដឹក​នាំ​សហគមន៍​ក្នុង​ខេត្ត​ព្រៃ​វែង ក្រុម​ការ​ងារ​យើង​ខ្ញុំបាន​ចុះ​ពិ​និត្យ​មើល​តំបន់​ដែល​បង្ហាញ​ឧទាហរណ៍​ល្អ​ៗ​លើ​ការ​អភិវឌ្ឍ​ភាព​ធន់​នឹង​អា​កាស​ធាតុ ព្រម​ទាំង​កន្លែង​ដ​ទៃទៀ​តដែល​បង្ហាញ​ពី​ភាព​ប្រឈម​ក្នុង​ការ​គ្រប់​គ្រង​ធាតុ​អាកាស​ដែល​កាន់​តែ​ប្រែ​ប្រួល​។ ក្នុង​ខែ​វិច្ឆិកា ក្រុម​ការ​ងារ​យើង​ខ្ញុំ បាន​រៀប​ចំ​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ និង​ការ​ធ្វើ​ផែន​ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។ បន្ទាប់​មក ក្រុម​ការ​ងារ​ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ បាន​ចូល​រួម​វាយ​តម្លៃ​ប្រ​ឡាយ​ស្រោច​ស្រព​ និង​បាន​ពិនិត្យ​មើល​សមត្ថភាព​ដើម្បី​ជួយ​សង្រ្គោះ​តំ​បន់​រស់​នៅ​របស់​កសិករ​នា​ពេល​បច្ចុប្បន្ន និង​ភាព​ប្រឈម​នៃ​ផ​ល​ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​នា​ពេល​អនាគត​។

  មុន​ពេល​កម្ម​វិធី​ថ្មី​នេះ និង​គោល​នយោ​បាយ​អាច​រំកិល​ឈាន​ទៅ​មុខ​បាន និង​ដំណោះ​ស្រាយ​ដែល​មាន​ភាព​ច្នៃ​ប្រ​ឌិត ដូច​ជា​នៅ​កម្រិត​មូល​ដ្ឋាន​ក្រុម​កសិករ​ប្រើ​ប្រាស់​ទឹក អាច​ត្រូវ​បាន​នាំ​យក​ទៅ​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​។ ពួក​យើង​ចាំ​បាច់​ត្រូវ​ផ្តល់​ជូន​អ្នក​ពាក់​ព័ន្ធ​ធ្វើ​ផែន​ការ​ពី​បណ្តា​ស្ថា​ប័ន និង​ក្រ​សួង​រ​បស់​រដ្ឋា​ភិ​បាល អ្នក​ធ្វើ​ផែន​ការ​រដ្ឋា​ភិ​បាល​នូវ​ចំណេះ​ដឹង និង​ឧបករណ៍​ដើម្បី​រៀប​ចំ និង​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ដែល​មាន​ភាព​ច្នៃ​ប្រ​ឌិត​បែបនេះ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ កម្ម​វិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាស​ធាតុ នឹង​បន្ត​ដាក់​បញ្ចូល​ទ្រឹ​ស្តី និង​ការ​អនុវត្ត​ដើម្បី​​ចង​ក្រង​កសាង​ចំ​ណេះ
  ដឹង​។ ការ​ចុះ​ទៅ​សហគមន៍ កា​រអង្កេត​ផលប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ការ​ពិ​ភាក្សា​ជា​មួយ​ស្ត្រី និង​បុរស​អំពី​ភាព​ប្រឈម​ និង​ដំណោះ​ស្រាយ គឺ​ជា​ផ្នែក​ដែល​នឹង​ត្រូវ​បន្ត​ការ​រៀន​សូត្រ​ និង​សកម្មភាព​របស់​ក្រុម​ការ​ងារ​ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។

  លោក​អ៊ូ ច័ន្ទ​ធា​រិទ្ធ ជា​ប្រ​ធាន​គ្រប់​គ្រង​កម្ម​វិធី​សម្រាប់​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាស​ធាតុ​ទៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍ ក្រោម​កម្ម​វិ​ធី​ SPCR នៅ​កម្ពុជា​។ គាត់​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ចូល​រួម​អនុវត្ត​គម្រោង ចាប់​តាំង​ពី​ឆ្នាំ​២០១៣​។

  គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ក្រសួង​បរិស្ថាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ និង​ពី​ចុងឆ្នាំ​២០០៩ គាត់​ត្រូវ​បាន​ផ្ទេរ​តួ​នា​ទី​ជា​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ប្រែ​ប្រួល​អា​កាស​ធាតុ។ បច្ចុប្បន្ន គាត់​ត្រូវ​បាន​ចាត់​តាំង​ផ្ទេរ​ការ​ងារ​ទៅ​នា​យក​ដ្ឋាន​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា នៃ​អគ្គលេខា​ធិ​ការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​នៃ​ក្រ​សួង​បរិស្ថាន​។ គាត់​ក៏​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពី​ប្រទេស​ហ្វី​លី​ពីន​។