វិ​ស័យ​ក​សិ​កម្ម​

កសិ​កម្ម​ជា​វិស័យ​សំ​ខាន់​របស់​សេដ្ឋ​កិច្ច​កម្ពុជា​ ដោយ​មាន​ប្រ​ជា​ជន​ប្រ​មាណ​៥៧,៦​ ភាគរយ​ពឹង​ផ្អែក​លើ​កសិកម្ម​។ កម្មវិធី​សកម្ម​ភាព​ជាតិ​​បន្សាំ​​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ (NAPA) បាន​កំណត់​ថា​ កសិកម្ម​ប្រ​ឈម​ខ្លាំង​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។ រប​ទឹក​ភ្លៀង​មិន​ទៀង​ទាត់​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ដាំ​ដុះ​បែប​ប្រ​ពៃ​ណី​ ដោយ​សារ​គ្រោះ​ទឹក​ជំ​នន់​ រឺ​ គ្រោះ​រាំង​ស្ងួត​។​ ការ​ធ្វើ​អោយ​ប្រ​សើរ​ឡើង​នូវ​ការ​ព្យា​ករណ៍​អា​កាស​ធាតុ​ ការ​ពង្រឹង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ និង​ការ​ដាំ​ដុះ​ដែល​ធន​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ជា​គន្លិះ​ដែល​ធ្វើ​អោយ​មាន​ការ​កើន​ឡើង​ផលិតផល​កសិកម្ម​ និង​សុវត្តិ​ភាព​ចំ​ណី​អា​ហារ​។.


បេសកកម្មដៃគូ