សាវតា

ជា​​ប្រ​ទេស​​​មួយ​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​បំ​ផុត ​ពី​​​ផល​​​ប៉ះ​​​ពាល់​​​ការ​ប្រែ​ប្រួល​​​អា​​​កាស​​​​​ធាតុ​ កម្ពុជា​​​ចូល​​​រួម​​​ជា​​​មួយ​​​​កម្មវិធី​សាក​​​ល្បង​​​សម្រាប់​ភាព​​​ធន់​​​នឹង អា​​កាស​​​​ធាតុ​​​ដែល​​​បង្កើត​​​ឡើង​ដោយ​​​មូល​​​និ​ធិ​​​វិ​និ​​​យោគ​​​អា​​កាស​​​ធាតុ​​។ នៅដំ​ណាក់​​​កាល​​​ទី​​មួយ​​​នៃ​​​គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​ កម្ពុជា​​​បាន​​បង្កើត​​កម្ម​វិ​ធី​ ​យុទ្ធ​​សាស្ត្រ​សម្រាប់​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ​ ​(SPCR)​​ដោយ​​ដាក់​​បញ្ចូល គម្រោង​​ហិរញ្ញ​​ប្បទាន​​សហ​ប្រ​តិ​​បត្តិ​ការ​​បច្ចេក​​ទេស​​សម្រាប់​​ការ​​បញ្ជ្រាប​ភាព​​ធន់​​នឹង​​អា​​កាស​​ធាតុ​​ទៅ​​ក្នុង​​ការ​​រៀប​​ចំ​ផែន​​ការ​​អភិវឌ្ឍ​ន៍ រួម​​ទាំង​​កម្ម​វិធី​​វិ​និ​យោគ​​ក្នុង​​វិស័យ​​គោល​​ដៅ៖ កសិកម្ម ​ការ​​គ្រប់​​គ្រង​​ធន​​ធាន​​ទឹក និង ហេដ្ឋា​​រច​នា​​សម្ព័ន្ធ​​ការ​​ដឹក​​ជញ្ជូន​ និង​​ទី​​ក្រុង​។ ​នៅ​​ក្នុង​​ដំណាក់​​កាល​​ទី​​២ កម្ពុជា​​កំពុង​​អនុវត្តិ​គម្រោង​​វិ​និ​យោគ​ក្រោម​​កម្ម​វិធី ​SPCR ដើម្បី​​ចូល​​រួម​​ឆ្លើយ​​តប​​ តម្រូវ​​​ការ​​អា​​ទិ​​ភាព​ ក្នុង​​​យុទ្ធ​​​សាស្ត​​​ចតុ​​កោណ​​​ដំ​​ណាក់​​​កាល​​ទី៣​​​របស់​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា នៅ​​ក្នុង​​វិស័យ​​គោល​​ដៅ ដោយ​​សង្កត់​​ធ្ងន់​លើ​​ការ​​​អភិវឌ្ឍប្រ​​កប​​​ដោយ​​ចីរ​​ភាព ការ​​អភិវឌ្ឍ​​បៃ​តង​ និង​ឈាន​​ទៅ​ចូល​​រួម​​សម្រេ​ច​​បាន​​នូវ​​ផែន​​ការ​​យុទ្ធសាស្ត្រ​​ឆ្លើ​​តប​​នឹង​ការប្រែប្រួល​​អាកាស​​ធាតុ​​កម្ពុជា​​(២០១៤-២០២៣) និង​​កំពុង​​ធ្វើ​​​​សមាហរណ​នៃគម្រោង​តាម​​វិស័យ​​​ថ្នាក់​ជាតិ និង​​តំបន់​​ពិសេស​​សមាហរណកម្ម​ក្នង​​មហា​​អនុ​តំបន់​​ទន្លេ​មគង្គ​។ គម្រោង​វិនិ​យោគផ្តល់​នូវ​កាលា​នុវត្តភាព​សំ​ខាន់​មួយ​ដើម្បី​បញ្ជ្រាប​ភាពធន់​នឹង​អាកាស​ធាតុ​ ​និង​ការ​កាត់​បន្ថយហា​និភ័យ​គ្រោះ​​មហន្ត​រាយ ​ទៅ​​ក្នុង​ការ​រៀប​​ចំ​ផែន​​ការ​អភិឌ្ឍន៍​នៅ​កម្ពុជា។

គោល​បំ​ណង​របស់​គម្រោង​

គម្រោង​មាន​គោល​បំណង​ពង្រឹង​ស្ថា​បន័​ និង​អ្នកពាក់ពន្ធ័​ក្នុង​ការ​បញ្ជ្រាប​ភាព​ធន់នឹងអាកាសធាតុ​ទៅ​ក្នុង​ផែន​ការ​អភិ​វឌ្ឍន៍​ និង​ផ្តល់​ការ​គាំ​ទ្រ​បច្ចេក​ទេស​ដល់​ការ​សម្រប​សម្រួល​ និង​ការ​អនុវត្ត​គម្រោង​វិនិ​យោគ​​ទាំង​៧​របស់​កម្ម​វិធី​យុទ្ធសម្រាប់​ភាព​ធន់​នឹង​អាកាស​ធាតុ​ (SPCR) ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​ ធនធានទឹក​ និង​ហេដ្ឋា​រចនា​សម្ពន្ធ័​។ គម្រោង​វិ​និ​យោគ​ទាំង​នេះ​ ជា​ឱកាស​សំ​ខាន់​មួយ​ដើម្បី​កសាងភាព​ធន់​នឹង​អា​កាស​ធាតុ​នៅ​កម្ពុជា​ និង​សម្រាប់​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អា​កាស​ធាតុ​ និង​ការ​កាត់​បន្ថយ​ហា​និ​ភ័យគ្រោះ​មន្ត​រាយ​ទៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិ​វឌ្ឍន៍​។ ដូច្នេះ​ ការ​គាំ​ទ្រ​ដល់​គម្រោង​វិ​និយោគជា​តួ​នាទី​ដ៏​សំ​ខាន់​មួយ​របស់គម្រោង​ ​TA ។

​ដៃ​គូ​

ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ គ្រប់​គ្រង​ថវិកា​របស់​គម្រោង​ខណៈ​ដែល​ នាយក​ដ្ឋាន​ប្រែ​ប្រួល​អា​កាស​ធាតុ​ អគ្គលេខា​ធិ​ការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​ នៃ​ ក្រ​សួង​បរិដ្ឋាន​ ជា​អ្នក​អនុវត្ត​គម្រោង​ដ៍​សំ​ខាន់​។

ក្រសួងបរិស្ថាន អនុវត្ត​កម្ម​វិ​ធី​ដោយ​សហ​ការណ៍​ជាមួយ​​ក្រ​សួង​ផ្សេង​ទៀត​រួម​មានៈ

ក្រ​សួង​ និង​ស្ថា​ប័ន​ដែល​ពាក់​ពន្ធ័ផ្សេង​ទៀតៈ